← ត្រឡប់ទៅហាង
លក្ខខណ្ឌប្រើប្រាស់ & គោលការណ៍
កែប្រែចុងក្រោយ៖ 25/09/2026
១. អំពីការទិញនិងការទូទាត់
Select Store លក់ទំនិញឌីជីថល (Telegram Premium/Stars/Gift, Channel Boost, Account, Report/Bok, និងសេវាកម្មផ្សេងទៀត) ដោយទូទាត់ភ្លាមៗតាម ABA KHQR។ QR កូដមានសុពលភាព 3 នាទីគិតចាប់ពីពេលបង្កើត — ប្រសិនបើផុតកំណត់ សូមចាប់ផ្ដើមកម្ម៉ង់ថ្មី។
២. ការដឹកជញ្ជូនទំនិញ
ទំនិញខ្លះដឹកជញ្ជូនស្វ័យប្រវត្តិភ្លាមៗបន្ទាប់ពីទូទាត់ជោគជ័យ។ ទំនិញផ្សេងទៀតត្រូវការត្រួតពិនិត្យ/ដំណើរការដោយ Admin ជាមុន — Admin នឹងទាក់ទង Telegram Username ដែលបានផ្ដល់ដើម្បីប្រគល់ទំនិញ។ សូមរក្សា Order ID ទុកសម្រាប់ការតាមដាន។
៣. គោលការណ៍ដូរ/សងប្រាក់វិញ (Refund)
- ប្រសិនបើទូទាត់ជោគជ័យ ប៉ុន្តែមិនទទួលបានទំនិញក្នុងរយៈពេលសមស្រប សូមទាក់ទង Admin ភ្លាមៗព្រមជាមួយ Order ID ដើម្បីត្រួតពិនិត្យ។
- ការសងប្រាក់វិញត្រូវពិចារណាជាក់ស្តែងករណីនីមួយៗ (ឧ. ប្រព័ន្ធភាគីទីបីមានបញ្ហា, Username មិនត្រឹមត្រូវ ។ល។)។
- យើងមិនទទួលខុសត្រូវលើកំហុសបំពេញព័ត៌មាន (Username/Player ID/Link) ខុសពីអតិថិជនផ្ទាល់ទេ — សូមពិនិត្យឡើងវិញមុននឹងទូទាត់។
៤. ភាពឯកជននិងទិន្នន័យ
- យើងមិនរក្សាទុកព័ត៌មានធនាគារ ឬកាតទូទាត់របស់អ្នកទេ — ការទូទាត់ដំណើរការទាំងស្រុងតាម ABA KHQR ដោយផ្ទាល់។
- ព័ត៌មានដែលរក្សាទុកសម្រាប់ Order នីមួយៗមានតែ៖ Telegram Username, ចំណាំ (បើមាន), និងព័ត៌មានចាំបាច់សម្រាប់ដឹកជញ្ជូន (ឧ. Player ID)។ ប្រើសម្រាប់ប្រគល់ទំនិញ/ជួយអតិថិជនប៉ុណ្ណោះ។
- ព័ត៌មាននេះមិនត្រូវបានលក់ ឬចែករំលែកទៅភាគីទីបីណាមួយឡើយ (លើកលែងតែក្នុងករណីច្បាប់តម្រូវ)។
៥. ទំនាក់ទំនង
មានសំណួរ ឬបញ្ហាទាក់ទងនឹង Order? ទាក់ទង Admin ដោយផ្ទាល់តាម Telegram @Im_Ra12, ឬឆែកស្ថានភាព Order ដោយខ្លួនឯងនៅ ទំព័រតាមដាន Order។